Home » Archives for 2013
បង្កើតប្លក់ដើម្បីអ្វី ?
Posted in |
Tuesday, June 18, 2013|
Unknown
នេះជាសំនួរដែលខ្ញុំធ្លាប់បានសួរខ្លួនឯងកាលពីមិនទាន់បង្កើតប្លក់នេះឡើង " បង្កើតប្លក់ដើម្បីអ្វី ? " ដំបូងឡើយខ្ញុំដូចជារកនឹកមិនឃើញសោះថាបង្កើតវាដើម្បីអ្វីនោះ ប៉ុន្តែខ្ញុំចង់ក្លាយជាអ្នករចនាវែប
សាយថ៌មួយយ៉ាងស្ទាត់ជំនាញ និងចង់ចែករំលែកនូវចំណេះដឹងផ្សេងៗទាក់ទងនឹង បច្ចេកវិទ្យា ចំណេះដឹងទួទៅ បទពិសោធន៍នៅក្នុងជីវិត និងការងារ ពេលដែលខ្ញុំនឹកឃើញពីចំណងចំណូលចិត្ត
របស់ខ្ញុំត្រង់នេះហើយទើបធ្វើអោយខ្ញុំនឹកឃើញចម្លើយ គឺជាជំហានមួយឈានទៅរកភាពជាអ្នក
រចនាវែបសាយថ៌ដ៏ប៉ិនប្រសប់ និងជំនាញក្នុងការសរសេរអត្ថបទដាក់ក្នុងវែបសាយថ៌ ។ វាដូចជាគ្មានអ្វីអស្ចារ្យនោះទេដោយគ្រាន់តែបង្កើតប្លក់នោះ ប៉ុន្តែវាអាចជួយសម្រួលដល់អ្នកដែល មិនស្ទាត់ជំនាញកូដ និងមិនចេះកូដដើម្បីបង្កើតគេហទំព័របានដែរ ។ ខ្ញុំសូមលើកយកទស្សនៈរបស់ខ្ញុំដែលយល់ឃើញចំពោះការបង្កើតប្លក់ ៖
- ជាជំហានទីមួយសម្រាប់អ្នកដែលចង់ក្លាយជា Web Developer
- អាចជួយសម្រួលដល់ក្រុម ឬសហគមន៍ណាមួយដែលចង់ផ្សព្វផ្សាយពត៌មានរបស់ខ្លួន ប៉ុន្តែមិនចេះកូដ ឬខ្វះខាតថវិកាក្នុងការទិញ Web Hosting
- វប្បធម៌ចែករំលែកកាន់តែរីកដុះដាលឡើងតាមរយៈការបង្កើតគេហទំព័រដោយឥតគិតថ្លៃ ពីព្រោះបងប្អូនខ្លះគាត់ចង់ចែករំលែកចំណេះដឹងរបស់គាត់ ឬពត៌មានផ្សេងៗដែលគាត់បាន ដឹងទៅដល់សាធារណជន ប៉ុន្តែគាត់មិនដឹងជាចែករំលែកតាមវិធីណា ប៉ុន្តែឥឡូវមានការបង្កើតគេហទំព័រដោយឥតគិតថ្លៃដូច្នេះ ទើបធ្វើអោយពួគគាត់មានឱកាស ចែករំលែក
- អាចជួយសម្រួលដល់អ្នកដែលស្វែងរកពត៌មាន និងឯកសារផ្សេងៗពី Internet ព្រោះប្លក់ដែលចែករំលែកចំណេះមានដឹងច្រើន ដោយសារការបង្កើត Blog free
បើមានចំណុចខ្វះខាត ឬលើសត្រង់ចំណុចណាសូមបងៗដែលជាអ្នកជំនាញផ្នែកនេះជួយបញ្ចេញ
មតិឬផ្តល់គំនិតដើម្បីស្ថាបនា ។
ស្វាគមន៍ចំពោះការចូលមកកាន់ប្លក់ស៊ីថានណា !
Posted in |
Sunday, June 16, 2013|
Unknown
សូមស្វាគមន៍ចំពោះការចូលមកកាន់ប្លក់ STN4IT !ប្លក់នេះត្រូវបានបង្កើតឡើងដើម្បីចូលរួមចែក រំលែកចំណេះដឹងផ្សេងៗ ដែលទាក់ទងនឹងផ្នែកបច្ចេកវិទ្យាពត៌មាន ។ ហើយក្នុងការបង្កើត Blogspot នេះដែរវាជាលើកទី១សម្រាប់ខ្ញុំក្នុងការបង្កើត ។ ដូច្នេះកំហុសឆ្គង និងបច្ចេកទេសផ្សេងៗប្រាកដជា មានជៀសមិនផុតជាមិនខាន ។ ហេតុដូចនេះខ្ញុំសូមអភ័យទោសទុកជាមុនប្រសិនណាមានកំហុស ឆ្គងផ្សេងៗកើតមានឡើង ។ ហើយខ្ញុំនឹងខំធ្វើនូវកំណែរប្រែថ្មីៗដើម្បីបម្រើដល់ និងសម្រួលដល់ការ អានរបស់មិត្រអ្នកអាន ។
Popular Posts
ស្វាគមន៍ចំពោះការចូលមកកាន់ STN4IT
-
សូមស្វាគមន៍ចំពោះការចូលមកកាន់ប្លក់ STN4IT !ប្លក់នេះត្រូវបានបង្កើតឡើងដើម្បីចូលរួមចែក រំលែកចំណេះដឹងផ្សេងៗ ដែលទាក់ទងនឹងផ្នែកបច្ចេកវិទ្យាពត៌មាន ។...
-
នេះជាសំនួរដែលខ្ញុំធ្លាប់បានសួរខ្លួនឯងកាលពីមិនទាន់បង្កើតប្លក់នេះឡើង " បង្កើតប្លក់ដើម្បីអ្វី ? " ដំបូងឡើយខ្ញុំដូចជារកនឹកមិនឃ...
សូមស្វាគន៍ចំពោះការចូលមកកាន់គេហទំព័ររបស់ STN4IT !!
Test Footer 1
Sample Text Footer
Test Footer 2
Recent Stories
Connect with Facebook
Sponsors
Search
Archives
Categories
Blog Archives
Recent Comments
Tag Cloud
Subscribe me
Sithanna for IT