Featured Posts
Recent Articles

បង្កើតប្លក់ដើម្បីអ្វី ?

  

នេះជាសំនួរដែលខ្ញុំធ្លាប់បានសួរខ្លួនឯងកាលពីមិនទាន់បង្កើតប្លក់នេះឡើង " បង្កើតប្លក់ដើម្បីអ្វី ?​ " ដំបូងឡើយខ្ញុំដូចជារកនឹកមិនឃើញសោះថាបង្កើតវាដើម្បីអ្វីនោះ ប៉ុន្តែខ្ញុំចង់ក្លាយជាអ្នករចនាវែប
សាយថ៌មួយយ៉ាងស្ទាត់ជំនាញ និងចង់ចែករំលែកនូវចំណេះដឹងផ្សេងៗទាក់ទងនឹង បច្ចេកវិទ្យា ចំណេះដឹងទួទៅ បទពិសោធន៍នៅក្នុងជីវិត និងការងារ ពេលដែលខ្ញុំនឹកឃើញពីចំណងចំណូលចិត្ត
របស់ខ្ញុំត្រង់នេះហើយទើបធ្វើអោយខ្ញុំនឹកឃើញចម្លើយ គឺជាជំហានមួយឈានទៅរកភាពជាអ្នក
រចនាវែបសាយថ៌ដ៏ប៉ិនប្រសប់ និងជំនាញក្នុងការសរសេរអត្ថបទដាក់ក្នុងវែបសាយថ៌ ។ វាដូចជាគ្មានអ្វីអស្ចារ្យនោះទេដោយគ្រាន់តែបង្កើតប្លក់នោះ ប៉ុន្តែវាអាចជួយសម្រួលដល់អ្នកដែល មិនស្ទាត់ជំនាញកូដ និងមិនចេះកូដដើម្បីបង្កើតគេហទំព័របានដែរ ។ ខ្ញុំសូមលើកយកទស្សនៈរបស់ខ្ញុំដែលយល់ឃើញចំពោះការបង្កើតប្លក់ ៖
  • ជាជំហានទីមួយសម្រាប់អ្នកដែលចង់ក្លាយជា Web Developer
  • អាចជួយសម្រួលដល់ក្រុម ឬសហគមន៍ណាមួយដែលចង់ផ្សព្វផ្សាយពត៌មានរបស់ខ្លួន ប៉ុន្តែមិនចេះកូដ ឬខ្វះខាតថវិកាក្នុងការទិញ Web Hosting
  • វប្បធម៌ចែករំលែកកាន់តែរីកដុះដាលឡើងតាមរយៈការបង្កើតគេហទំព័រដោយឥតគិតថ្លៃ ពីព្រោះបងប្អូនខ្លះគាត់ចង់ចែករំលែកចំណេះដឹងរបស់គាត់ ឬពត៌មានផ្សេងៗដែលគាត់បាន ដឹង​ទៅដល់សាធារណជន ប៉ុន្តែគាត់មិនដឹងជាចែករំលែកតាមវិធីណា ប៉ុន្តែឥឡូវមានការបង្កើតគេហទំព័រដោយឥតគិតថ្លៃដូច្នេះ ទើបធ្វើអោយពួគគាត់មានឱកាស ចែករំលែក 
  • អាចជួយសម្រួលដល់អ្នកដែលស្វែងរកពត៌មាន និងឯកសារផ្សេងៗពី Internet ព្រោះប្លក់ដែលចែករំលែកចំណេះមានដឹងច្រើន ដោយសារការបង្កើត Blog free 
 តោះ ! ចាប់ផ្តើមបង្កើតប្លក់ជាមួយ រៀនអាយធី   និងរចនាតុបតែងលម្អរប្លក់ជាមួយ ប្លក់អាក្បាលធំ
បើមានចំណុចខ្វះខាត ឬលើសត្រង់ចំណុចណាសូមបងៗដែលជាអ្នកជំនាញផ្នែកនេះជួយបញ្ចេញ
មតិឬផ្តល់គំនិតដើម្បីស្ថាបនា ។

Share and Enjoy:

0 ចំនួនមតិ for this post

Leave a reply

We will keep You Updated...
Sign up to receive breaking news
as well as receive other site updates!
Subscribe via RSS Feed subscribe to feeds
Sponsors
Template By SpicyTrickS.comSpicytricks.comspicytricks.com
Template By SpicyTrickS.comspicytricks.comSpicytricks.com
Popular Posts
Recent Stories
Connect with Facebook
Sponsors
Recent Comments
Tag Cloud